ដោយសារប្រព័ន្ធអប់រំនៅស្រុកយើងខ្សោយ នាំឲ្យមានគ្រូខ្វះសមត្ថភាពច្រើន រីឯគ្រូមានសមត្ថភាពក៏មិនមានការលើកទឹកចិត្ត។ ជាងនេះទៅទៀត ប្រព័ន្ធអប់រំយើងលើកទឹកចិត្តឲ្យគ្មានការប្រឹងប្រែងពង្រឹងសមត្ថភាពខ្លួនឯង ឧ. ការបើកចាក់បានពេលប្រឡង ការអនុញ្ញាតិឲ្យឡើងថ្នាក់ទាំងមិនចេះ។ ខ្ញុំបានទទួលការសំណូមពរពីសិស្សឲ្យជួយបំប៉នបន្ថែម មានតាំងពីថ្នាក់ទី៧ដល់១២។ សិស្សចេះដើររកគ្រូ មានន័យថា ចង់ចេះចង់ដឹងខ្លះហើយ។ ប៉ុន្តែ ពួកគាត់នៅមានចំណេះដឹងតិចតួចណាស់ មិនថាគណិតវិទ្យា និងចំណេះដឹងទូទៅផ្សេងៗទៀតទេ។
ខ្ញុំបានរៀបចំឯកសារនេះដើម្បីជួយពួកគាត់ ចាក់គ្រឹះផ្នែកគណិតវិទ្យាឡើងវិញ។ ឃើញថា មានប្រយោជន៍គួរសមដែរ។ តែឯកសារនេះក៏មិនក្បោះក្បាយណាស់ណាដែរ ព្រោះត្រូវការពន្យល់បន្ថែមខ្លះៗទៀត។
ប៉ុន្តែ ជាគោលការណ៍ គឺអាចយកទៅប្រើប្រាស់ សាកល្បងចំណេះដឹងខ្លួនឯងខាងគណិតវិទ្យា និង ស្វ័យសិក្សាខ្លួនឯងបន្ថែម។
អាចយកទៅប្រើប្រាស់ដោយសេរី។
(Mathematics summary and exercises for high school students in Cambodia)
Home » គណិតវិទ្យា » Math for High School គ្រឹះគណិតវិទ្យា សម្រាប់ទី៩ និង ទី១២
Thursday, January 14, 2016
Math for High School គ្រឹះគណិតវិទ្យា សម្រាប់ទី៩ និង ទី១២
Related Posts
Stay Tuned with our Newsletter
Be the first to receive the latest update. Sign up for our Newsletter.