កុំរំពឹងថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។ យើងធ្វើតែល្អ ច្បាស់ក្នុងចិត្តយ៉ាងណាក្តី ក៏មានគេធ្វើបាប ដោយចេតនាឬអចេតនា។ យើងធ្វើតែអាក្រក់ ,ទាំងដឹងខ្លួន ទាំងមិនដឹងខ្លួនក្តី, ជួនកាលក៏មានគេជួយ មានគេណែនាំឲ្យដើរផ្លូវត្រូវវិញក៏មាន។ អំពើល្អឬអាក្រក់ដែលយើងប្រព្រឹត្តទៀតសោត, យើងក៏មិនដឹងពេលណាវាត្រឡប់មករកយើងវិញដែរ។ វិធីជួយគេដែលស្ងប់ចិត្តបំផុតគឺ កុំគិតពេលណាបានផលមកវិញ, កុំគិតថាគេដឹងគុណយើង, យើងជួយគេជាអំពើល្អដែលយើងត្រូវធ្វើតាមលទ្ធភាព។
មានបងម្នាក់គាត់ប្រាប់ខ្ញុំ...
Home » Posts filed under Facebook
Showing posts with label Facebook. Show all posts
Showing posts with label Facebook. Show all posts
Wednesday, May 4, 2016
Wednesday, April 20, 2016
ភាពខុសគ្នាមួយចំនួនពីការយល់ដឹង រវាងប្រជាជនជប៉ុន និង ប្រជាជនខ្មែរយើង៖
១. ជប៉ុន៖ មន្ត្រីរាជការ ស៊ីប្រាក់ខែពន្ធ។ ពន្ធជាញើសឈាមរបស់រាស្ត្រម្នាក់ៗ។ អ្នកនយោបាយ ប៉ូលីស ល. ជាអ្នកបម្រើរាស្ត្រ។ខ្មែរ៖ រដ្ឋជាមាតាបិតា។ អ្នកធំជាអ្នកមានបុណ្យ។ ឃើញអ្នកធំដើរទ្រោមៗ។
២. លុយជប៉ុន ដាក់តែរូបកវី អ្នកនិពន្ធសំខាន់ៗ ដែលផ្លាស់ប្តូរផ្នត់គំនិតប្រជាជនជាដើម។
៣. ជប៉ុន៖ ឆ្លៀតពេលអានសៀវភៅ។ខ្មែរ៖ ឆ្លៀតមើលអ្នកឆ្លៀតអានសៀវភៅ ហើយនិយាយដើមដោយម្រឺស។
៤. ជប៉ុន៖ ចេះស្តាប់គេនិយាយ ឬធ្វើពុតជាស្តាប់។ខ្មែរ៖ មិនចេះស្តាប់គេនិយាយ ប្រឹងនិយាយតែខ្លួនឯង...
Monday, April 18, 2016
Success needs sacrifice
មានសិស្សប៉ុន្មានក្រុមដែរ ចង់ឲ្យខ្ញុំបង្រៀនគាត់ឲ្យបានជាប់អាហារូបករណ៍ ល. ។ អ្វីដែលស្រដៀងគ្នាគឺគាត់តែងសុំខ្ញុំរៀនថ្ងៃអាទិត្យ ព្រោះថ្ងៃផ្សេងគាត់ជាប់រៀនគួរមុខវិជ្ជាផ្សេងអស់ហើយ។
ខ្ញុំថា៖ បើចង់បានអីមួយ យើងតែងតែត្រូវបោះបង់អីមួយផ្សេងទៀតហើយ។ កាលខ្ញុំរៀនត្រៀមសិស្សពូកែគណិត ខ្ញុំលះបង់ពិន្ទុក្នុងថ្នាក់។ ខ្ញុំលេខចុងកន្ទុយគេរាល់ខែ។ សួរថា ខ្ញុំសប្បាយចិត្តទេ ពេលអ្នកដែលខ្សោយជាងខ្ញុំ អ្នកដែលមើលងាយខ្ញុំ បានពិន្ទុល្អជាងខ្ញុំ? ខ្ញុំមិនសប្បាយចិត្តទេ...
Saturday, April 16, 2016
International Relation International Politics នយោបាយអន្តរជាតិ
កាលខ្ញុំនៅសកលវិទ្យាល័យកូបិ ខ្ញុំមាមសំណាងរៀនជាមួយគ្រូម្នាក់គាត់មកពីUN ម៉ោងនយោបាយអន្តរជាតិ. គាត់លើកឧ.ពីការមិនអេីពេីពីសហគមន៍អន្តរជាតិ ពេលមានការប្រល័យពូជសាសន៍ ជាដើម នៅប្រទេសនានា។ គាត់ដាក់សំនួរថា "តើកត្តាអ្វីសំខាន់ជាងគេ ក្នុងការសម្រេចចិត្ត? "
ខ្ញុំនិងសិស្សផ្សេងៗ ឆ្លើយផ្សេងៗតែខុសដូចគ្នា។ ខ្លះថា "មនុស្សធម៍ " ខ្លះថា " ការគោរពច្បាប់អន្តរជាតិ"...
គាត់ថា មិនខុសទេ គ្រាន់តែកត្តាសំខាន់ជាងគេគឺផ្សេង។ គាត់សរសេរពាក្យ 国益 ប្រែថា "ប្រយោជន៍"។
ខ្ញុំភ្ញាក់ខ្លួនព្រឺត...
Subscribe to:
Posts (Atom)