១. ជប៉ុន៖ មន្ត្រីរាជការ ស៊ីប្រាក់ខែពន្ធ។ ពន្ធជាញើសឈាមរបស់រាស្ត្រម្នាក់ៗ។ អ្នកនយោបាយ ប៉ូលីស ល. ជាអ្នកបម្រើរាស្ត្រ។
ខ្មែរ៖ រដ្ឋជាមាតាបិតា។ អ្នកធំជាអ្នកមានបុណ្យ។ ឃើញអ្នកធំដើរទ្រោមៗ។
២. លុយជប៉ុន ដាក់តែរូបកវី អ្នកនិពន្ធសំខាន់ៗ ដែលផ្លាស់ប្តូរផ្នត់គំនិតប្រជាជនជាដើម។
៣. ជប៉ុន៖ ឆ្លៀតពេលអានសៀវភៅ។
ខ្មែរ៖ ឆ្លៀតមើលអ្នកឆ្លៀតអានសៀវភៅ ហើយនិយាយដើមដោយម្រឺស។
៤. ជប៉ុន៖ ចេះស្តាប់គេនិយាយ ឬធ្វើពុតជាស្តាប់។
ខ្មែរ៖ មិនចេះស្តាប់គេនិយាយ ប្រឹងនិយាយតែខ្លួនឯង ហើយមិនចេះធ្វើពុតស្តាប់ទៀត។