កាលខ្ញុំនៅសកលវិទ្យាល័យកូបិ ខ្ញុំមាមសំណាងរៀនជាមួយគ្រូម្នាក់គាត់មកពីUN ម៉ោងនយោបាយអន្តរជាតិ. គាត់លើកឧ.ពីការមិនអេីពេីពីសហគមន៍អន្តរជាតិ ពេលមានការប្រល័យពូជសាសន៍ ជាដើម នៅប្រទេសនានា។ គាត់ដាក់សំនួរថា "តើកត្តាអ្វីសំខាន់ជាងគេ ក្នុងការសម្រេចចិត្ត? "
ខ្ញុំនិងសិស្សផ្សេងៗ ឆ្លើយផ្សេងៗតែខុសដូចគ្នា។ ខ្លះថា "មនុស្សធម៍ " ខ្លះថា " ការគោរពច្បាប់អន្តរជាតិ"...
គាត់ថា មិនខុសទេ គ្រាន់តែកត្តាសំខាន់ជាងគេគឺផ្សេង។ គាត់សរសេរពាក្យ 国益 ប្រែថា "ប្រយោជន៍"។
ខ្ញុំភ្ញាក់ខ្លួនព្រឺត ព្រោះដឹងថាខ្លួនឯងល្ងង់សុទ្ធ ។ កាលនៅខ្មែរ អ្នកខ្លះប្រាប់ខ្ញុំឲ្យសង្ឃឹមថា អាមេរិក នឹងជួយខ្មែរ។ អ្នកខ្លះចាំជប៉ុន ចិន យួន។ មានតែសៀមនិងយួនទេ បានអន្តរាគមន៍ជួយខ្មែរ ពេលខ្លះដោយចិត្តឯង ពេលខ្លះ ដោយការស្នើសុំពីភាគីខ្មែរ។
បើខ្មែរយើង មិនប្រឹងបង្រៀនខ្មែរគ្នាឯងទេ មិនប្រឹងស្វែងរកចំណេះដោយខ្លួនឯងទេ គ្មានបរទេសណាបង្រៀនយើងកើត គ្មានអ្នកចេះដឹងណាណែនាំយើងកើត ហើយក៏គ្មានអ្នកណាគេមកកសាងប្រទេសឲ្យខ្មែរដែរ។
We have not eternal allies and we have not perpetual enemies. Our interests are eternal and perpetual and those interests it is our duty to follow. ~~~Henry John Temple.
Home » Social Science » International Relation International Politics នយោបាយអន្តរជាតិ