Wednesday, May 4, 2016

Do Good Not Necessarily Receive Good


កុំរំពឹងថា ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់ ។ យើងធ្វើតែល្អ ច្បាស់ក្នុងចិត្តយ៉ាងណាក្តី ក៏មានគេធ្វើបាប ដោយចេតនាឬអចេតនា។ យើងធ្វើតែអាក្រក់ ,ទាំងដឹងខ្លួន ទាំងមិនដឹងខ្លួនក្តី, ជួនកាលក៏មានគេជួយ មានគេណែនាំឲ្យដើរផ្លូវត្រូវវិញក៏មាន។ អំពើល្អឬអាក្រក់ដែលយើងប្រព្រឹត្តទៀតសោត, យើងក៏មិនដឹងពេលណាវាត្រឡប់មករកយើងវិញដែរ។ វិធីជួយគេដែលស្ងប់ចិត្តបំផុតគឺ កុំគិតពេលណាបានផលមកវិញ, កុំគិតថាគេដឹងគុណយើង, យើងជួយគេជាអំពើល្អដែលយើងត្រូវធ្វើតាមលទ្ធភាព។
មានបងម្នាក់គាត់ប្រាប់ខ្ញុំ (ម្តងគាត់និយាយអញ ម្តងគាត់និយាយបង):
បងស្តាយជាងគេគឺមិនបានរៀន។ បងអត់ចេះអក្សរទេ។ នៅតូចបងវេទនាណាស់ ហើយក៏ស្អប់គ្រូណាស់ដែរ។ ជេរម្រាយអញហើយ ជេរទាំងពូជទៀត។ មានតែម៉ែអូនឯងទេ។ គាត់ហៅអញសុទ្ធតែកូនៗ។ គាត់ឃើញបងតាមផ្លូវអត់ទៅរៀន គាត់ហៅ "កូនម៉េចអត់ទៅរៀនចឹង? មករៀនមក គ្រូអត់ធ្វើបាបទេ! " មានតែអ្នកគ្រូហ៊ុចទេ ធ្វើឲ្យខ្ញុំចង់រៀន, តែមិនបានរៀនព្រោះគេចាប់ធ្វើទាហាន។
គាត់និយាយបណ្តើរអួលដើមកបណ្តើរ...អូនឯងធ្វើសាលារៀនហ្មឹង ,ត្រូវការអីប្រាប់បង។ បងរកឲ្យ។
បានជួបគាត់ ដូចលាវប៊ីបានជួបជូកឺលៀង។
 
Copyright © . Tisa School - Posts · Comments
Theme Template by BTDesigner · Powered by Blogger