Monday, June 20, 2016

ប្រទេស​ថៃ​ ៖ យោធា ​ព្រះ​មហាក្សត្រ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​

អំណាចនៅតែមួយកន្លែងឬអំណាចប្រមូលផ្តុំ (power concentration) មានប្រយោជន៍មួយគឺបើអ្នកកាន់អំណាចនោះជាអ្នកចេះដឹងសព្វគ្រប់ ពូកែគ្រប់បែបយ៉ាង ប្រទេសនោះឬអង្គភាពនោះប្រាកដជារុងរឿងលឿនជាងគេ។ ប៉ុន្តែតាំងពីកកើតមនុស្សមក មិនដែលមានមនុស្សពូកែគ្រប់បែបយ៉ាង ចេះដឹងសព្វគ្រប់ទេ មានតែមនុស្សធ្វើខុសត្រង់នេះ ធ្វើត្រូវត្រង់នោះ។ តែធម្មជាតិមនុស្ស មិនងាយទទួលកំហុស មិនងាយដឹងខ្លួនខុស មិនចង់ឲ្យគេថាខ្លួនខុស។ ដូចនេះ អ្នកវិទ្យាសាស្រ្តនយោបាយហាមដាច់ខាតគឺមិនឲ្យអំណាចប្រមូលផ្តុំនៅមនុស្សណាម្នាក់ទេ ទោះមនុស្សនោះទំនងចេះដឹងប៉ុណ្ណាក៏ដោយ ជាក់ស្តែងស្នេហាជាតិប៉ុន្មានក៏ដោយ។

បើមិនរៀន មិនអាន មិនមើលបន្ថែម ខ្ញុំមិនចេះមិនយល់ទេ ត្រង់ចំណុចនេះ។ កាលនៅវិទ្យាល័យ ខ្ញុំប្រឹងគិតដែរ តែគិតមិនយល់ រកមិនឃើញចម្លើយទេ។ ខ្ញុំគិតថា កាលពីដើមមក តែងតែមានស្តេចល្អ ស្តេចអាក្រក់ , ដូចនេះក៏មានសម័យរុងរឿង សម័យដុនដាន មនុស្សវេទនា វិលទៅវិលមកមិនចប់។ ធ្វើម្តេចនឹងដោះស្រាយចំណុចនេះបាន? ពេលបានរៀន បានអានទៅ ទើបដឹងថា អ្នកប្រាជ្ញរាប់ពាន់ឆ្នាំមកហើយ បានព្យយាមគិត សាកអនុវត្ត ដើម្បីដោះស្រាយបញ្ហានេះ។ បន្តិចម្តងៗ ប្រទេសនានា ចាប់ផ្តើមពីអង់គ្លេស [Glorious Revolution] ហើយបន្តដល់អាមេរិក បានសាងប្រទេសផ្អែកលើគោលការណ៍នេះ។

For the concentration of power as the main reason of collapses of states, please enjoy Rome: The Rise and Fall of an Empire

No one can do many bad things alone. Anything you do, you will need support from others. How can men such as Hitler and Pol Pot , bad men you call them, shockingly commit atrocities? Again, I highly recommend Why the Worst Get on Top, Chapter 10 of the famous book The Road to Serfdom

News Analysis from RFI:
http://rfi.my/28IjyW8
 
Copyright © . Tisa School - Posts · Comments
Theme Template by BTDesigner · Powered by Blogger